ព្រឹត្តិការណ៍ថ្មីៗ

 



០៨
ឧសភា
២០២០

សេចក្តីជូនដំណឹងស្តីពីការផ្លាស់ប្តូរ ទីតាំងប្រតិបតិ្តការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក សាខាខេត្តកំពង់ឆ្នាំង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក មានកិត្តិយសសូមជម្រាបជូនដល់អតិថិជន និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ គ្រឹះស្ថាននឹងធ្វើការផ្លាស់ប្តូរទីតាំងប្រតិបត្តិការ សាខាខេត្តកំពង់ឆ្នាំង ទៅអគារស្តង់ដារបស់ខ្លួន ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តថែមទៀត ជូនដល់អតិថិជន និងសាធារណៈជនទូទៅ ជាមួយអគារទំនើបទាន់សម័យ ដែលមានទីធ្លាធំទូលាយ មានសន្តិសុខ អនាម័យគ្រប់គ្រាន់ ព្រមទាំងបំពាក់នូវឧបករណ៍-សម្ភារបច្ចេកវិជ្ជាទាន់សម័យ ដែលកំពុង រង់ចាំបម្រើជូនលោកអ្នកដោយមេត្រីភាព ។ សូមបញ្ជាក់ថា៖ បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក មានការិយាល័យប្រតិបត្តិការរបស់ខ្លួនចំនួន ៤៦ សាខា និងការិយាល័យកណ្តាលចំនួន ០១ ដែលកំពុងធ្វើប្រតិបត្តិការរបស់ខ្លួននៅទូទាំង ២៣ រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ។
ទីតាំងថ្មីសាខាខេត្តកំពង់ឆ្នាំង
សូមបញ្ជាក់ថា៖ បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក មានការិយាល័យប្រតិបត្តិការរបស់ខ្លួនចំនួន ៤៦ សាខា និងការិយាល័យកណ្តាលចំនួន ០១ ដែលកំពុងធ្វើប្រតិបត្តិការរបស់ខ្លួននៅទូទាំង ២៣ រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ។ អាសយដ្ឋានស្នាក់ការថ្មីៈ ផ្លូវជាតិលេខ៥ ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ទូរស័ព្ទទំនាក់ទំនង៖ ០៦៩ ៥៦ ២២២២ / ០២៣ ៨៨៨៨ ៧៩
អ៊ីម៉ែល៖ info@mohanokor.com
សូមគោរពអរគុណ!

០៨
មេសា
២០២០

សេចក្តីជូនដំណឹង

យោង៖
-សេចក្តីសម្រេចរបស់រាជរដ្ឋបាលភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ១៩ ។
-សេចក្តីជូនដំណឹងលេខ ០១២ / ២០ ក.ប / ស.ជ.ណ.ខ.ល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក សូមអនុញ្ញាតជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជន ទាំងអស់មេត្តាជ្រាបថា៖ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣, ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ គ្រប់ការិយាល័យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក នៅទូទាំងប្រទេសនឹងបើកដំណើរការជូនលោកអ្នកជាធម្មតា ។
សូមគោរពអរគុណ!

០៧
មេសា
២០២០

សេចក្តីជូនដំណឹង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយបានសហការជាមួយភ្នាក់ងារវីង មានកិត្តិយស សូមអនុញ្ញាតជម្រាបព័ត៌មានជូនអតិថិជន និងសាធារណៈជនមេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះតទៅ លោកអ្នកអាចធ្វើការទូទាត់ប្រាក់កម្ចី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក បាននៅគ្រប់បញ្ជររបស់ភ្នាក់ងារវីងដែលនៅជិតលោកអ្នក ។
“លោកអ្នកមានជម្រើសកាន់តែងាយស្រួលបន្ថែមទៀត ក្នុងការប្រើប្រាស់ផលិតផល-សេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក” ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 023 8888 79
សូមគោរពអរគុណ!

១៧
មករា
២០២០

សេចក្តីជូនដំណឹងស្តីពីការផ្លាស់ប្តូរ ទីតាំងប្រតិបតិ្តការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក សាខាខេត្តបាត់ដំបង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក មានកិត្តិយសសូមជម្រាបជូនដល់អតិថិជន និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ គ្រឹះស្ថាននឹងធ្វើការផ្លាស់ប្តូរទីតាំងប្រតិបត្តិការ សាខាខេត្តបាត់ដំបង ទៅអគារស្តង់ដារបស់ខ្លួន ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តថែមទៀត ជូនដល់អតិថិជន និងសាធារណៈជនទូទៅ ជាមួយអគារទំនើបទាន់សម័យ ដែលមានទីធ្លាធំទូលាយ មានសន្តិសុខ អនាម័យគ្រប់គ្រាន់ ព្រមទាំងបំពាក់នូវឧបករណ៍-សម្ភារបច្ចេកវិជ្ជាទាន់សម័យ ដែលកំពុងរង់ចាំបម្រើជូនលោកអ្នកដោយមេត្រីភាព ។ សូមបញ្ជាក់ថា៖ បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក មានការិយាល័យប្រតិបត្តិការរបស់ខ្លួនចំនួន ៤៦ សាខា និងការិយាល័យកណ្តាលចំនួន ០១ ដែលកំពុងធ្វើប្រតិបត្តិការរបស់ខ្លួននៅទូទាំង ២៣ រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ។
ទីតាំងថ្មីសាខាខេត្តបាត់ដំបង
អាសយដ្ឋានៈ ផ្លូវជាតិលេខ៥ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ទូរស័ព្ទទំនាក់ទំនង៖ ០៦៩ ៦០ ២២២២
អ៊ីម៉ែល៖ info@mohanokor.com
សូមគោរពអរគុណ!

១៧
មករា
២០២០

សេចក្តីជូនដំណឹងស្តីពីការផ្លាស់ប្តូរ ទីតាំងប្រតិបតិ្តការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក សាខាខេត្តបន្ទាយមានជ័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក មានកិត្តិយសសូមជម្រាបជូនដល់អតិថិជន និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ គ្រឹះស្ថាននឹងធ្វើការផ្លាស់ប្តូរទីតាំងប្រតិបត្តិការ សាខាខេត្តបន្ទាយមានជ័យ ទៅអគារ ស្តង់ដារបស់ខ្លួន ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តថែមទៀត ជូនដល់អតិថិជន និងសាធារណៈជនទូទៅ ជាមួយអគារទំនើបទាន់សម័យ ដែលមានទីធ្លាធំទូលាយ មានសន្តិសុខ អនាម័យគ្រប់គ្រាន់ ព្រមទាំងបំពាក់នូវឧបករណ៍-សម្ភារបច្ចេកវិជ្ជាទាន់សម័យ ដែលកំពុង រង់ចាំបម្រើជូនលោកអ្នកដោយមេត្រីភាព ។ សូមបញ្ជាក់ថា៖ បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក មានការិយាល័យប្រតិបត្តិការរបស់ខ្លួនចំនួន ៤៦ សាខា និងការិយាល័យកណ្តាលចំនួន ០១ ដែលកំពុងធ្វើប្រតិបត្តិការរបស់ខ្លួននៅទូទាំង ២៣ រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ។
ទីតាំងថ្មីសាខាខេត្តបន្ទាយមានជ័យ
អាសយដ្ឋានៈ ផ្លូវជាតិលេខ៥ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
ទូរស័ព្ទទំនាក់ទំនង៖ ០៦៩ ៦១ ២២២២
អ៊ីម៉ែល៖ info@mohanokor.com
សូមគោរពអរគុណ!

២១
ធ្នូ
២០១៩

សកម្មភាពនៃការចុះផ្សព្វផ្សាយពីផលិតផល-សេវាកម្ម នៅទូទាំងប្រទេស

នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ដែលបម្រើការងារនៅតាមសាខាបានទៅចុះផ្សព្វផ្សាយជូនដល់អតិថិជន និងសាធារណៈជនទូទៅអំពីផលិតផល-សេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដែលរួមមាន៖ ឥណទានក្រុម, ឥណទានអាជីវកម្ម, ឥណទានកសិកម្ម, ឥណទានម៉ូតូ, ឥណទានរថយន្ត, ឥណទានលំនៅដ្ឋាន និងឥណទានកែលម្អលំនៅដ្ឋាន ។ ចំពោះលោកអ្នកដែលមានតម្រូវការហិរញ្ញវត្ថុ សូមគោរពអញ្ជើញមកកាន់ការិយាល័យប្រតិបត្តិការយើងខ្ញុំ ដើម្បីទទួលបាននូវព័ត៌មានលម្អិត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ៨៨៨៨ ៧៩ ដែលកំពុងរង់ចាំបម្រើលោកអ្នកនៅរៀងរាល់ម៉ោងធ្វើការ ដោយសេចក្តីរីករាយ ។

១៤
ធ្នូ
២០១៩

កម្រងរូបភាពអនុស្សាវរីយ៍នៃដំណើរទស្សនាកិច្ចរបស់ថ្នាក់ដឹកនាំ និងនិយោជិតការិយាល័យកណ្តាល ទៅកាន់ខេត្តមណ្ឌលគិរី

នាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងនិយោជិតដែលបម្រើការងារនៅការិយាល័យកណ្តាល បានធ្វើដំណើរកម្សាន្តប្រចាំឆ្នាំទៅកាន់ខេត្តមណ្ឌលគិរី ដើម្បីបង្កើននូវទំនាក់ទំនង សហការប្រតិបត្តិការ ឲ្យកាន់តែស្និទ្ធស្នាលរវាងគ្នានិងគ្នាថែមទៀត ពិសេសផ្តល់ការលើកទឹកចិត្តដែលថ្នាក់ដឹកនាំ និងនិយោជិតបានខិតខំប្រឹងប្រែងបំពេញការងារពេញមួយឆ្នាំមកនេះ ។

១៣
ធ្នូ
២០១៩

កម្មវិធីប្រជុំសំណេះសំណាលប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំ និងកម្មនិយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គនាយកប្រតិបត្តិគ្រឹះស្ថាន

នារសៀលថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ការិយាល័យកណ្តាល បានរៀបចំពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងកម្មករនិយោជិត ដើម្បីផ្តល់ការលើកទឹកចិត្ត និងត្រៀមចូលរួមកម្មវិធីដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ ។ អង្គពិធីបានប្រព្រឹត្តទៅដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកអគ្គនាយកប្រតិបត្តិ ប្រកបដោយសប្បាយរីករាយ ស្និទ្ធស្នាល និងកក់ក្តៅបំផុត ក្នុងនោះគ្រឹះស្ថានបានរៀបចំកម្មវិធីពិសេស ដើម្បីសម្តែងនូវកតញ្ញូតាដ៏ជ្រាលជ្រៅ ឧត្តុង្គឧត្តមជូនចំពោះលោកជួន សុផល ជាទីប្រឹក្សាអគ្គនាយកប្រតិបត្តិ រួមជាមួយការលើកទឹកចិត្តជូនដល់លោក សយ មង្គល ដែលជានិយោជិតភក្តីភាពរបស់គ្រឹះស្ថានផងដែរ ។

០៧
ធ្នូ
២០១៩

កិច្ចហត្ថកម្មក្រោមប្រធានបទ “ទិវាការិយាល័យស្អាត”

នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ និយោជិតនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ការិយាល័យកណ្តាល និងគ្រប់សាខា បានរួមគ្នាធ្វើហត្ថកម្មសំអាតការិយាល័យ ក្រោមប្រធានបទ «ទិវាការិយាល័យស្អាត» ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ។ “ គ្រឹះស្ថានស្អាត កន្លែងធ្វើការស្អាត និយោជិតមានសុខភាពល្អ “ ។

១៦
វិច្ឆិកា
២០១៩

កិច្ចប្រជុំថ្នាក់តំបន់ ប្រចាំឆ្នាំ២០១៩ ដែលបានរៀបចំប្រព្រឹត្តិទៅនៅខេត្តកែប

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ប្រចាំឆ្នាំ២០១៩ នៅខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គនាយកប្រតិបត្តិ ព្រមទាំងការចូលរួមពីថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់គ្រឹះស្ថាន នាយកគ្រប់គ្រងតំបន់ នាយកសាខា និងនិយោជិតដែលបម្រើការងារនៅតំបន់ខេត្តកំពត និងខេត្តព្រះសីហនុ ។ ដំណើរការនៃកិច្ចប្រជុំនាឱកាសនេះ គឺចង់បង្ហាញជូនពីផែនការការងារដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅត្រូវអនុវត្តសម្រាប់ឆ្នាំ២០២០ ។ ក្នុងនោះលោកអគ្គនាយកប្រតិបត្តិបានធ្វើការដោះស្រាយនូវការលំបាក និងសំណូមពរមួយចំនួនដែលជាកង្វល់របស់និយោជិត ប្រកបដោយភាពកក់ក្តៅ រួមជាមួយការរៀបចំពិធីជប់លៀងសាយភោជន៍ជុំគ្នាផងដែរ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ។




 

អាសយដ្ឋាន


ការិយាល័យកណ្តាល

អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ទូរស័ព្ទ:(៨៥៥) ២៣ ៨៨៨៨ ៧៩
អីុម៉ែល:info@mohanokor.com
គេហទំព័រ : www.mohanokor.com

@២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក - រក្សាសិទ្ធិគ្រប់យ៉ាង

 

តំណភ្ជាប់មានប្រយោជន៍


នេះគីជាតំណភ្ជាប់ដែលមានភាពងាយស្រួល និងឆាប់រហ័ស

អំពីយើង
ផលិតផល និង សេវាកម្ម
ឱកាសការងារ
សាខា

អ្នកទស្សនា