កម្មវិធីប្រជុំសំណេះសំណាលប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំ និងកម្មនិយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គនាយកប្រតិបត្តិគ្រឹះស្ថាន

នារសៀលថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ការិយាល័យកណ្តាល បានរៀបចំពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងកម្មករនិយោជិត ដើម្បីផ្តល់ការលើកទឹកចិត្ត និងត្រៀមចូលរួមកម្មវិធីដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ ។ អង្គពិធីបានប្រព្រឹត្តទៅដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកអគ្គនាយកប្រតិបត្តិ ប្រកបដោយសប្បាយរីករាយ ស្និទ្ធស្នាល និងកក់ក្តៅបំផុត ក្នុងនោះគ្រឹះស្ថានបានរៀបចំកម្មវិធីពិសេស ដើម្បីសម្តែងនូវកតញ្ញូតាដ៏ជ្រាលជ្រៅ ឧត្តុង្គឧត្តមជូនចំពោះលោកជួន សុផល ជាទីប្រឹក្សាអគ្គនាយកប្រតិបត្តិ រួមជាមួយការលើកទឹកចិត្តជូនដល់លោក សយ មង្គល ដែលជានិយោជិតភក្តីភាពរបស់គ្រឹះស្ថានផងដែរ ។

  • កាលបរិច្ឆេទ: ១៣-ធ្នូ-២០១៩