ឥណទានកសិកម្ម



ដើម្បីចូលរួមលើកស្ទួយវិស័យកសិកម្មក្នុងស្រុកឲ្យមានភាពរីកចម្រើន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានបម្រើជូនលោកអ្នក នូវឥណទានកសិកម្មតាមតម្រូវការ និងមានភាពបត់បែនងាយស្រួលក្នុងការស្នើកម្ចី ។ ឥណទានកសិកម្មផ្ដល់ជូនដូចជា៖ ការធ្វើស្រែវស្សា និងស្រែប្រាំង ការចិញ្ចឹមសត្វ ដំណាំកសិផល និងបរិក្ខារសិកម្មជាដើម ។


លក្ខណះផលិតផល

  • លោកអ្នកអាចកម្ចីប្រាក់បានជា ប្រាក់រៀល ប្រាក់ដុល្លារ ឬ ប្រាក់បាត
  • អត្រាការប្រាក់ចន្លោះពី ១.៣% ដល់ ១.៥%​
  • ទំហំឥណទានរហូតដល់ ១២០,០០០,០០០រៀល ឬ ៣០,០០០ដុល្លារ ឬ ១,២០០,០០០បាត
  • រយៈពេលខ្ចីអតិបរមា ៦០ខែ

អត្ថប្រយោជន៍

  • មានភាពងាយស្រួល លោកអ្នកអាចបង់សងតែការប្រាក់ និងប្រាក់ដើមអាចសងចុងវគ្គ
  • អត្រាការប្រាក់សមរម្យ និងការប្រាក់គិតលើប្រាក់ដើមកំពុងជំពាក់តែប៉ុណ្ណោះ
  • ការបង់សងត្រលប់នៅការិយាល័យ ទីកន្លែងដៃគូរសហការ ឬលំនៅដ្ឋានរបស់លោកអ្នក

លក្ខខណ្ឌតម្រូវ

  • មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ
  • មានទីលំនៅអចិ់ៃន្រ្តយ៍ពិតប្រាកដ
  • មានមុខរបរស្របច្បាប់ និងមានប្រភពចំណូលច្បាស់លាស់ ពីអាជីវកម្ម ឬវិស័យកសិកម្ម
  • មានឯកសារសម្គាល់អត្តសញ្ញាណដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន
  • មន្រ្តីឥណទានរបស់យើងខ្ញុំនឹងជួយបំពេញទម្រង់ខ្ចីប្រាក់ដល់ផ្ទះរបស់លោកអ្នក ។

របៀបស្នើកម្ចី

ដើម្បីទទួលបាននូវឥណទានអាជីវកម្ម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖

  • សូមទូរស័ព្ទមកលេខ 1800-20-6666 ដើម្បីសាកសួរព័ត៌មានកម្ចី
  • ណាត់ជួបជាមួយបុគ្គលិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឬ គណៈកម្មការឥណទានភូមិ ដែលរស់នៅក្នុងតំបន់របស់លោកអ្នក
  • ស្នើសុំកម្ចីប្រាក់ ដោយបញ្ជាក់ពីទំហំទឹកប្រាក់ គោលបំណង និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក
  • យល់ព្រមផ្ដល់នូវឯកសារចាំបាច់ ដែលតម្រូវដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
  • យល់ព្រមវគ្គកម្ចី និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្គាល់ផលិតផលឥណទាន ៖

  • ១. សោហ៊ុយរដ្ឋបាល ១%-៨% ក្នុងមួយវគ្គកម្ចី
  • ២. សោហ៊ុយឥណទាន ១%-១.៥% ក្នុងមួយវគ្គកម្ចី
  • ៣. សោហ៊ុយត្រួតពិនិត្យឥណទានប្រចាំខែ ០.៥%-១.៥%
  • ៤. សោហ៊ុយសេវាប្រមូលប្រចាំខែ ០.៥%-១% (សម្រាប់ការបង់ប្រាក់នៅផ្ទះគណៈកម្មការឥណទានភូមិ)
  • ៥. អត្រាការប្រាក់ត្រូវបានគិតលើសមតុល្យប្រាក់ដើមដែលនៅជំពាក់

ចំណាំ ៖

គ្រប់ផលិតផលឥណទាន ក្នុងករណីអតិថិជនជ្រើសរើសយកការបង់សងនៅតាមការិយាល័យ មហានគរ ឬភ្នាក់ងារផ្ទេរប្រាក់ មិនត្រូវបានគិតកម្រៃសេវាឡើយ ។