ឥណទានកសិកម្ម
ដើម្បីចូលរួមលើកស្ទួយវិស័យកសិកម្មក្នុងស្រុកឲ្យមានភាពរីកចម្រើន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានបម្រើជូនលោកអ្នក នូវឥណទានកសិកម្មតាមតម្រូវការ និងមានភាពបត់បែនងាយស្រួលក្នុងការស្នើកម្ចី ។ ឥណទានកសិកម្មផ្ដល់ជូនដូចជា៖ ការធ្វើស្រែវស្សា និងស្រែប្រាំង ការចិញ្ចឹមសត្វ ដំណាំកសិផល និងបរិក្ខារសិកម្មជាដើម ។
លក្ខណៈផលិតផល
- លោកអ្នកអាចកម្ចីប្រាក់បានជា ប្រាក់រៀល ប្រាក់ដុល្លារ ឬ ប្រាក់បាត
- អត្រាការប្រាក់ចន្លោះពី ១.៣% ដល់ ១.៥%
- ទំហំឥណទានរហូតដល់ ១២០,០០០,០០០រៀល ឬ ៣០,០០០ដុល្លារ ឬ ១,២០០,០០០បាត
- រយៈពេលខ្ចីអតិបរមា ៦០ខែ
អត្ថប្រយោជន៍
- មានភាពងាយស្រួល លោកអ្នកអាចបង់សងតែការប្រាក់ និងប្រាក់ដើមអាចសងចុងវគ្គ
- អត្រាការប្រាក់សមរម្យ និងការប្រាក់គិតលើប្រាក់ដើមកំពុងជំពាក់តែប៉ុណ្ណោះ
- ការបង់សងត្រលប់នៅការិយាល័យ ទីកន្លែងដៃគូរសហការ ឬលំនៅដ្ឋានរបស់លោកអ្នក
លក្ខខណ្ឌតម្រូវ
- មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ
- មានទីលំនៅអចិ់ៃន្រ្តយ៍ពិតប្រាកដ
- មានមុខរបរស្របច្បាប់ និងមានប្រភពចំណូលច្បាស់លាស់ ពីអាជីវកម្ម ឬវិស័យកសិកម្ម
- មានឯកសារសម្គាល់អត្តសញ្ញាណដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន
- មន្រ្តីឥណទានរបស់យើងខ្ញុំនឹងជួយបំពេញទម្រង់ខ្ចីប្រាក់ដល់ផ្ទះរបស់លោកអ្នក ។
របៀបស្នើកម្ចី
ដើម្បីទទួលបាននូវឥណទានកសិកម្ម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
- សូមទូរស័ព្ទមកលេខ 1800-20-6666 ដើម្បីសាកសួរព័ត៌មានកម្ចី
- ណាត់ជួបជាមួយបុគ្គលិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឬ គណៈកម្មការឥណទានភូមិ ដែលរស់នៅក្នុងតំបន់របស់លោកអ្នក
- ស្នើសុំកម្ចីប្រាក់ ដោយបញ្ជាក់ពីទំហំទឹកប្រាក់ គោលបំណង និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក
- យល់ព្រមផ្ដល់នូវឯកសារចាំបាច់ ដែលតម្រូវដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
- យល់ព្រមវគ្គកម្ចី និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សម្គាល់ផលិតផលឥណទាន ៖
- សោហ៊ុយរដ្ឋបាល ០.៥%-៨% ក្នុងមួយវគ្គកម្ចី
- សោហ៊ុយត្រួតពិនិត្យឥណទានប្រចាំខែ ០.៥%-១.៥%
- សោហ៊ុយសេវាប្រមូលប្រចាំខែ ០.៥%-១% (សម្រាប់ការបង់ប្រាក់នៅផ្ទះគណៈកម្មការឥណទានភូមិ)
- អត្រាការប្រាក់ត្រូវបានគិតលើសមតុល្យប្រាក់ដើមដែលនៅជំពាក់
ចំណាំ ៖
គ្រប់ផលិតផលឥណទាន ក្នុងករណីអតិថិជនជ្រើសរើសយកការបង់សងនៅតាមការិយាល័យ មហានគរ ឬភ្នាក់ងារផ្ទេរប្រាក់ មិនត្រូវបានគិតកម្រៃសេវាឡើយ ។