ឥណទានអាជីវកម្ម
ផ្ដល់ជូនអតិថិជនក្នុងគោលបំណងទិញសម្ភារៈ ចាប់ផ្ដើមអាជីវកម្ម ឬពង្រីកដើមទុនអាជីវកម្មសហគ្រាសស្របច្បាប់ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ជាដំណើរការអាចឲ្យអាជីវកម្មមានស្ថេរភាពរីកចំម្រើនទៅមុខ ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានយល់ច្បាស់ពីតម្រូវការរបស់លោកអ្នក ហើយបានផ្ដល់នូវឥណទានអាជីវកម្ម ទំហំរហូតដល់ 200,000,000 រៀល ឬសមមូល 50,000 ដុល្លារ ។

អត្ថប្រយោជន៍
- លោកអ្នកអាចកម្ចីប្រាក់បានជា ប្រាក់រៀល ប្រាក់ដុល្លា ឬ ប្រាក់បាត
- អត្រាការប្រាក់សមរម្យ
- លក្ខខណ្ឌមានភាពងាយស្រួលក្នុងការស្នើកម្ចី និងឆាប់រហ័ស
- រយៈពេលកម្ចីបានយូរ និងអាចស្នើបានបន្ថែមទៅលើកម្ចីចាស់
- អតិថិជនអាចស្នើកម្ចីបាន គ្រប់ខេត្តក្រុង ទៅតាមទីតាំងតំបន់
- ការបង់សងត្រលប់ នៅការិយាល័យ ទីកន្លែងដៃគូរសហការ ឬលំនៅដ្ឋានរបស់លោកអ្នក
លក្ខខណ្ឌតម្រូវ
- មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ
- មានទីលំនៅអចិ់ៃន្រ្តយ៍ពិតប្រាកដ
- មានមុខរបរស្របច្បាប់ និងមានប្រភពចំណូលច្បាស់លាស់
- ឯកសារសម្គាលអត្តសញ្ញាណដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណអាជីវកម្ម ។ល។
- គោរពច្បាប់អាជីវកម្ម នៃព្រះរាជាណាចក្រកម្ពុជា
របៀបស្នើកម្ចី
ដើម្បីទទួលបាននូវឥណទានអាជីវកម្ម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
- សូមទូរស័ព្ទមកលេខ 023 888 879 ដើម្បីសាកសួរព័ត៌មានកម្ចី
- ណាត់ជួបជាមួយបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឬគណៈកម្មការឥណទានភូមិ ដែលរស់នៅក្នុងតំបន់របស់លោកអ្នក ។
- ស្នើសុំកម្ចីប្រាក់ ដោយបញ្ជាក់ពីទំហំទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក ។
- យល់ព្រមផ្ដល់នូវឯកសារចាំបាច់ ដែលតម្រូវដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
- យល់ព្រមវគ្គកម្ចី និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត