ឥណទានរថយន្ត



ដើម្បីជួយបំពេញនូវក្តីស្រមៃរបស់លោកអ្នក និងក្នុងក្រុមគ្រួសារ ពីរថយន្ដដ៏ទំនើបទាន់សម័យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានផ្ដល់ជូននូវសេវាកម្មល្អឥតខ្ចោះ និងងាយស្រួលរហ័សទាន់ចិត្ត ជូនដល់អតិថិជនពីឥណទានរថយន្ត ដែលមានទំហំឥណទានរហូតដល់ 30,000$ ។


លក្ខណៈផលិតផល

  • លោកអ្នកអាចកម្ចីប្រាក់ជា ប្រាក់ដុល្លារ
  • អត្រាការប្រាក់ចន្លោះពី ១.៣% ដល់ ១.៥%
  • ទំហំឥណទានរហូតដល់ ៣០,០០០ដុល្លារ
  • រយៈពេលខ្ចីអតិបរមា ៦០ខែ

អត្ថប្រយោជន៍

  • អាចស្នើកម្ចីរថយន្ដបានគ្រប់ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា
  • លោកអ្នកអាចទទួលបានរថយន្តភ្លាមៗក្នុងរយៈពេល ១ថ្ងៃ ឬ ២ថ្ងៃតែប៉ុណ្ណោះ
  • រយៈពេលកម្ចីបានយូរ និងអាចស្នើបានបន្ថែមកម្ចីផ្សេងៗ
  • មិនចាំបាច់មានទ្រព្យបញ្ចាំ និងពុំមានចំណាយធានារ៉ាប់រង
  • អាចបង់សងត្រលប់នៅការិយាល័យ ទីកន្លែងដៃគូរសហការ ឬលំនៅដ្ឋានរបស់លោកអ្នក

លក្ខខណ្ឌតម្រូវ

  • មានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ
  • មានឯកសារសម្គាល់ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន
  • ត្រូវមានប័ណ្ណបើកបរដែលមានសុពលភាព
  • ករណីបុគ្គលិកធ្វើការ ត្រូវមានលិខិតបញ្ជាក់ប្រាក់ខែ កាតបុគ្គលិក និងរបាយការណ៍ធនាគារ៣ខែចុងក្រោយ
  • ប្រសិនជាអាជីវករ ត្រូវមានប័ណ្ណប៉ាតង់ លិខិតបញ្ជាក់អាជីវកម្ម និងឯកសារពាក់ព័ន្ធ ។

របៀបស្នើកម្ចី

ដើម្បីទទួលបាននូវឥណទានរថយន្តលោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖

  • សូមទូរស័ព្ទមកលេខ 1800-20-6666 ដើម្បីសាកសួរព័ត៌មានកម្ចី
  • ណាត់ជួបជាមួយបុគ្គលិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឬគណៈកម្មការឥណទានភូមិ ដែលរស់នៅក្នុងតំបន់របស់លោកអ្នក
  • ស្នើសុំកម្ចីប្រាក់ ដោយបញ្ជាក់ពីទំហំទឹកប្រាក់ គោលបំណង និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក
  • យល់ព្រមផ្ដល់នូវឯកសារចាំបាច់ ដែលតម្រូវដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
  • យល់ព្រមវគ្គកម្ចី និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្គាល់ផលិតផលឥណទាន ៖

  • សោហ៊ុយរដ្ឋបាល ០.៥%-៨% ក្នុងមួយវគ្គកម្ចី
  • សោហ៊ុយត្រួតពិនិត្យឥណទានប្រចាំខែ ០.៥%-១.៥%
  • សោហ៊ុយសេវាប្រមូលប្រចាំខែ ០.៥%-១% (សម្រាប់ការបង់ប្រាក់នៅផ្ទះគណៈកម្មការឥណទានភូមិ)
  • អត្រាការប្រាក់ត្រូវបានគិតលើសមតុល្យប្រាក់ដើមដែលនៅជំពាក់

ចំណាំ ៖

គ្រប់ផលិតផលឥណទាន ក្នុងករណីអតិថិជនជ្រើសរើសយកការបង់សងនៅតាមការិយាល័យ មហានគរ ឬភ្នាក់ងារផ្ទេរប្រាក់ មិនត្រូវបានគិតកម្រៃសេវាឡើយ ។