ឥណទានក្រុម



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក មានគោលបំណងជួយផ្ដល់កម្ចីជាក្រុម សម្រាប់អតិថិជនដែលមានមុខរបរអាជីវកម្មខ្នាតតូច និងអាចបង្កើនប្រាក់ចំណូលដើម្បីឲ្យជីវភាពប្រសើរឡើងជាប្រចាំ ។


លក្ខណៈផលិតផល

  • សមាជិកក្រុម ចាប់ពី ០២គ្រូសារ ទៅ ០៦គ្រួសារ
  • លោកអ្នកអាចកម្ចីប្រាក់បានជា ប្រាក់រៀល ឬ ប្រាក់បាត​
  • អត្រាការប្រាក់សមរម្យ ១.៥%​
  • ទំហំឥណទានរហូតដល់ ៣,០០០,០០០រៀល ឬ ៣០,០០០បាត
  • រយៈពេលខ្ចីចាប់ពី ០៣ខែ ដល់ ១៨ខែ

អត្ថប្រយោជន៍

  • អត្រាការប្រាក់សមរម្យ និងការប្រាក់គិតលើប្រាក់ដើមកំពុងជំពាក់តែប៉ុណ្ណោះ
  • មិនមានទ្រព្យដាក់បញ្ចាំ ក៏អាចកម្ចីបានដែរ
  • ការបង់សងត្រលប់ នៅការិយាល័យ ទីកន្លែងដៃគូរសហការ ឬលំនៅដ្ឋានរបស់លោកអ្នក
  • កម្ចីវគ្គបន្ទាប់ អាចស្នើបានច្រើនជាងមុន

លក្ខខណ្ឌតម្រូវ

  • មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ
  • កម្ចីជាក្រុមចាប់ពី ២ រហូតដល់ ៦គ្រួសារ
  • មានទីលំនៅអចិ់ៃន្រ្តយ៍ពិតប្រាកដ
  • មានមុខរបរស្របច្បាប់ និងមានប្រភពចំណូល ច្បាស់លាស់
  • មានឯកសារសម្គាល់អត្តសញ្ញាណដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន

របៀបស្នើកម្ចី

ដើម្បីទទួលបាននូវឥណទានក្រុម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖

  • សូមទូរស័ព្ទមកលេខ 1800-20-6666 ដើម្បីសាកសួរព័ត៌មានកម្ចី
  • ណាត់ជួបជាមួយបុគ្គលិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឬគណៈកម្មការឥណទានភូមិ ដែលរស់នៅក្នុងតំបន់របស់លោកអ្នក
  • ស្នើសុំកម្ចីប្រាក់ ដោយបញ្ជាក់ពីទំហំទឹកប្រាក់ គោលបំណង និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក
  • យល់ព្រមផ្ដល់នូវឯកសារចាំបាច់ ដែលតម្រូវដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
  • យល់ព្រមវគ្គកម្ចី និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្គាល់ផលិតផលឥណទាន ៖

  • សោហ៊ុយរដ្ឋបាល ០.៥%-៨% ក្នុងមួយវគ្គកម្ចី
  • សោហ៊ុយត្រួតពិនិត្យឥណទានប្រចាំខែ ០.៥%-១.៥%
  • សោហ៊ុយសេវាប្រមូលប្រចាំខែ ០.៥%-១% (សម្រាប់ការបង់ប្រាក់នៅផ្ទះគណៈកម្មការឥណទានភូមិ)
  • អត្រាការប្រាក់ត្រូវបានគិតលើសមតុល្យប្រាក់ដើមដែលនៅជំពាក់

ចំណាំ ៖

គ្រប់ផលិតផលឥណទាន ក្នុងករណីអតិថិជនជ្រើសរើសយកការបង់សងនៅតាមការិយាល័យ មហានគរ ឬភ្នាក់ងារផ្ទេរប្រាក់ មិនត្រូវបានគិតកម្រៃសេវាឡើយ ។