ទស្សនវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺ​ជា​គ្រឹះ​ស្ថាន​ឈាន​មុខ​គេ លើវិស័យ​សេវា​ហិរញ្ញ​វត្ថុ ​ក្នុង​ការ​ជួយ​លើក​ស្ទួយ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ក្នុង​សង្គម ​ដើម្បី​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា ។

បេសកកម្ម



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកទេសមួយ មានគោលបំណង:
  • ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ក្នុង​សង្គម ដើម្បី​លើក​ស្ទួយ​ដល់​ជីវភាព​រស់​នៅ ​និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​នៅ​ប្រទេស​កម្ពុជា ។
  • ចូល​រួម​ជា​ដៃ​គូ​ជា​មួយ​គ្រឹះ​ស្ថាន​ដែល​មាន​គោល​ដៅ​ដូច​គ្ន​ា ដើម្បី​សម្រេច​ឱ្យ​បាន​គោល​បំណង​រួម ។

តម្លៃរួម

មហានគរ ដែល​កំពុង​ផ្ដល់​សេវា​កម្ម​ដល់​អតិថិជន​របស់​ខ្លួន នឹងត្រូវ​បាន​ដឹក​នាំ ​និង​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​ម៉ាំ​ឲ្យ​ទទួល​បាន​នូវ​គុណ​តម្លៃ​ជា​ស្នូល​ដូច​ខាង​ក្រោម (គុណ​តម្លៃ​នៃ ក្រុម - TEAM)

TRUST ជំនឿទុកចិត្ត:

ជំនឿទុកចិត្តគ្នាបង្កើតបានជាចំណងមិត្តភាពដ៏រឹងមាំ ដែលផ្សារភ្ជាប់ភាគីពាក់ព័ន្ធ និងធ្វើឲ្យយើងអាចសម្រេចបាននូវអ្វីៗដែលអស្ចារ្យ ឬអាចមានឥទ្ធិពលខ្ពស់ ។

EXCELLENNCE ឧត្តមភាព

យើងប្តេជ្ញាអភិវឌ្ឍន៍ការងារឲ្យកាន់តែរីកចម្រើនឡើងជានិច្ច ដោយធ្វើការបង្កើនផលិតភាព និងសមត្ថភាព រួមជាមួយការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ យើងអាចទទួលបានជោគជ័យ ឧត្តមភាពនូវរាល់ការងារដែលយើងបានធ្វើ ដ៏ត្រចះត្រចង់សម្រាប់បុគ្គលម្នាក់ៗនិងសម្រាប់គ្រឹះស្ថាន។

ACCOUNTABILITY គណនេយ្យភាព

យើងមាន​ការទទួល​ខុសត្រូវខ្ពស់ ចំពោះអ្វីៗ​គ្រប់​បែប​យ៉ាង​ប្រកបដោយ​តម្លាភាព ដោយ​ឈរ​លើ​គោលការណ៍ ​ច្បាប់​ និងសម្រេចស្នាដៃដ៏ល្អត្រឹមត្រូវ តាមទិសដៅផែនការដែលយើង និងគ្រឹះស្ថានបានកំណត់ ។

MORALITY ក្រមសីលធម៌

យើងរួមគ្នារក្សាឲ្យបាននូវក្រមសីលធម៌ដ៏ល្អផូរផង់ ទៅតាមទំនៀមទម្លាប់ប្រពៃណី ច្បាប់ រួមទាំងបរិស្ថាន ដែលជាគោលការណ៍គ្រឹះ នៃការប្រព្រឹត្តនូវអំពើល្អ ។