បណ្ណអេធីអឹម មហានគរ



បណ្ណអេធីអឹម មហានគរ ជាប្រភេទបណ្ណប្លាស្ទិកអេឡិចត្រូនិច ដែលមានឈីប និងខ្សែសុវត្ថិភាពខ្ពស់ ជាមួយបច្ចេកវិទ្យាចុងក្រោយ ដែលមានទ្រង់ទ្រាយជាលក្ខណៈសោភណ្ឌតូចច្រឡឹងស្រស់ស្អាត ងាយស្រួលក្នុងការដាក់តាមខ្លួន និងផ្តល់ជូនលោកអ្នកដោយឥតគិតថ្លៃ ។


បណ្ណអេធីអឹម មហានគរ គឺជាបណ្ណចេញដោយគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ មហានគរ ម.ក ជូនដល់អតិថិជនដើម្បីធ្វើប្រតិបត្តិការតាមម៉ាស៊ីនដកប្រាក់ មហានគរ ដោយស្វ័យប្រវត្តិ (MOHANOKOR ATM) ទូទាំងខេត្តក្រុងក្នុងប្រទេសកម្ពុជា ទៅតាមតម្រូវការ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ប្រកបដោយភាពកាន់តែងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់ ។

បណ្ណអេធីអឹម មហានគរ

  • ងាយស្រួលប្រើប្រាស់ ដោយលោកអ្នក មិនចាំបាច់យកសាច់ប្រាក់ច្រើនតាមខ្លូន
  • អាចដកប្រាក់ ផ្ទេរប្រាក់ (រវាងគណនីម្ចាស់តែមួយ ឬម្ចាស់ផ្សេងគ្នា) និងទូទាត់ផ្សេងៗ បានតាមតម្រូវការ និងឆាប់រហ័ស ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍
  • ងាយស្រួលក្នុងការចាត់ចែងសាច់ប្រាក់ក្នុងការចំណាយផ្សេងៗ
  • មានសុវត្ថិភាពក្នុងការគ្រប់គ្រងសាច់ប្រាក់
  • ចំណេញពេលវេលា

លក្ខខណ្ឌតម្រូវ

  • អតិថិជនត្រូវមានគណនីមួយ គណនីសន្សំទូទៅ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
  • ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ
  • មានអត្តសញ្ញាណប័ណ្ណប្រជាជន លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព

កម្រៃសេវា

បរិយាយ តម្លៃសេវា បណ្ណអេធីអឹម
តម្លៃសេវាប្រចាំឆ្នាំលើការប្រើបណ្ណអេធីអឹម • USD6         
• KHR24.000
កាលបរិច្ឆេទកាត់ថ្លៃសេវា បើកដំណើរការបណ្ណដំបូង
ការចេញបណ្ណលើកដំបូង មិនគិតថ្លៃសេវា
ការចេញបណ្ណថ្មី USD5 ឬ KHR20.000
សម្រាប់ប្រតិបត្តិការតាមម៉ាស៊ីន ជាមួយបណ្ណអេធីអឹម
ដកប្រាក់សាខាតែមួយ ឬខុសសាខា មិនគិតថ្លៃសេវា
ផ្ទេរប្រាក់ពីគណនី ទៅ សាច់ប្រាក់ មិនគិតថ្លៃសេវា
ពិនិត្យសមតុល្យ មិនគិតថ្លៃសេវា
ត្រួតពិនិត្យរបាយការណ៍គណនី មិនគិតថ្លៃសេវា
ប្ដូរលេខសម្ងាត់ មិនគិតថ្លៃសេវា

ទំហំប្រតិបត្តិការ

ប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹម
រូបិយប័ណ្ណ រៀល (KHR) ដុល្លារ(USD)
ដកប្រាក់ប្រើកាត ចំនួនទឹកប្រាក់ក្នុង មួយថ្ងៃ • USD1.000        
• KHR4.000.000
ចំនួនប្រតិបត្តិការក្នុង មួយថ្ងៃ 05ដង
ចំនួនសន្លឹកប្រាក់ក្នុងមួយដង 50សន្លឹក
i-Cash ចំនួនទឹកប្រាក់ក្នុង មួយថ្ងៃ • USD1.000        
• KHR4.000.000
ចំនួនទឹកប្រាក់ក្នុង មួយប្រតិបត្តិការ • USD250          
• KHR1.000.000
ចំនួនប្រតិបត្តិការក្នុង មួយថ្ងៃ 05ដង
ចំនួនសន្លឹកប្រាក់ក្នុងមួយដង 50សន្លឹក
Cash by Account ចំនួនទឹកប្រាក់ក្នុង មួយថ្ងៃ • USD1.000        
• KHR4.000.000
ចំនួនទឹកប្រាក់ក្នុង មួយប្រតិបត្តិការ • USD250           
• KHR1.000.000
ចំនួនប្រតិបត្តិការក្នុង មួយថ្ងៃ 05ដង
ចំនួនសន្លឹកប្រាក់ក្នុងមួយដង 50សន្លឹក
ផ្ទេរប្រាក់ពីគណនី ទៅ គណនី • USD1.000        
• KHR4.000.000
ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ 05ដង

លក្ខខណ្ឌសុវត្ថិភាព សម្រាប់ការប្រើប្រាស់បណ្ណ

  • ១.​ សូមកុំរក្សាលេខសម្ងាត់ និងបណ្ណអេធីអឹម របស់លោកអ្នកនៅជាមួយគ្នា ។ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
  • ២. សូមរក្សាបណ្ណរបស់លោកអ្នក នៅទីកន្លែងដែលមានសុវត្ថិភាព ។
  • ៣. សូមប្តូរលេខសម្ងាត់របស់លោកអ្នកនៅពេលប្រើប្រាស់ប័ណ្ណអេធីអឹម លើកដំបូង និងបំផ្លាញឯកសារដែលមានព័ត៌មានទាក់ទងលេខសម្ងាត់នេះចោល ។
  • ៤. សូមចងចាំលេខសម្ងាត់របស់លោកអ្នក ចៀសវាងការកត់ត្រាទុកក្នុងកាបូប ឬកន្លែងណាមួយ ។
  • ៥. សូមកុំផ្ញើលេខសម្ងាត់របស់លោកអ្នកតាមរយៈអ៊ីម៉ែល ឬសារអេឡិចត្រូនិកផ្សេងៗទៅកាន់អ្នកដទៃ និងមិនគួរប្រើលេខសម្ងាត់នេះតែមួយដូចគ្នានឹងលេខសម្ងាត់របស់សេវាផ្សេងទៀត ។
  • ៦. ករណីមានការបាត់បង់ ឬខូចខាតបណ្ណ ឬក៏លេខសម្ងាត់ត្រូវគេដឹង សូមលោកអ្នកជូនដំណឹងភ្លាមមកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ។
  • ៧. សូមកុំឆ្លើយតបរាល់អ៊ីម៉ែល ទូរស័ព្ទ ឬសារអេឡិចត្រូនិកផ្សេងៗដែលព្យាយាមសួរអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ទាក់ទងនឹងលេខគណនី ឬលេខសម្ងាត់ផ្ទាល់ខ្លួន ។ល។
  • ៨. សូមរក្សាលេខសម្ងាត់ឱ្យបានត្រឹមត្រូវ មិនត្រូវប្រាប់អ្នកណាម្នាក់ឡើយ ទោះបីជាអ្នកនោះជាបុគ្គលិករបស់គ្រឹះស្ថានក៏ដោយ ។


**** ចំណាំ ៖

តម្លៃសេវាប្រចាំឆ្នាំលើការប្រើបណ្ណអេធីអឹមសម្រាប់ឆ្នាំដំបូង មិនត្រូវបានគិតថ្លៃសេវាឡើយ។

ករណីមានការបាត់បង់ ឬខូចខាតបណ្ណអេធីអឹម មហានគរ ឬប្រសិនបើលេខសម្ងាត់ត្រូវភាគីទីបីដឹង ម្ចាស់បណ្ណត្រូវធ្វើការជូនដំណឹងភ្លាមមកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក តាមរយៈទូរស័ព្ទលេខ ១៨០០ ២០ ៦៦៦៦ បម្រើការ២៤ម៉ោង ទន្ទឹមនឹងនោះអតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅសាខាប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដែលនៅជិតលោកអ្នកផងដែរ ។