សេវាបើកប្រាក់បៀវត្ស



សេវាបើកប្រាក់បៀវត្ស គឺជាសេវាចាត់ចែង ប្រាក់ឈ្នួលការងាររបស់ក្រុមហ៊ុន អង្គភាព ឬស្ថាប័ន ជូនទៅបុគ្គលិករបស់ខ្លួន តាមរយៈគ្រឹះស្ថាន ហើយគ្រឹះស្ថាន នឹងទទួលធ្វើ ការកត់ត្រាទឹកប្រាក់ចូលក្នុងគណនី នៅថ្ងៃបើកប្រាក់បៀវត្ស ជារៀងរាល់ខែ។

អត្ថប្រយោជន៍

  • កាត់បន្ថយហានិភ័យ លើការដឹកសាច់ប្រាក់របស់ក្រុមហ៊ុន ដើម្បីបើកប្រាក់បៀវត្ស ជូនកម្មករនិយោជិត ។
  • កាត់បន្ថយចំណាយជួលបុគ្គលិកទទួលខុសត្រូវ លើការបើក ប្រាក់បៀវត្សជូនកម្មករនិយោជិត ។
  • លើកទឹកចិត្តដល់កម្មករនិយោជិត ឱ្យប្រើប្រាស់សេវាកម្ម ទំនើបទាន់សម័យ ។
  • កាត់បន្ថយពេលវេលាលើការរាប់សាច់ប្រាក់ និងបម្រើ សេវាបានឆាប់រហ័ស ។
  • បង្កើតទំនុកចិត្ត និងតម្លាភាព ក្នុងការផ្តល់ប្រាក់បៀវត្ស ជូនកម្មករនិយោជិត ។
  • សម្រួលដល់ការងារបើកប្រាក់បៀវត្ស និងកាត់បន្ថយការចំណាយ ។

សេវាបើកប្រាក់បៀវត្សបៀវត្ស

  • ផ្តល់ជម្រើសជូនក្រុមហ៊ុន ឬស្ថាប័ន ក្នុងការទូទាត់ប្រាក់ បៀវត្សចូលគណនីសន្សំទូទៅ របស់កម្មករនិយោជិក តាមរយៈបញ្ញីឈ្មោះដែលក្រុមហ៊ុន ឬ ស្ថាប័នបានផ្តល់មកគ្រឹះស្ថាន តាមកិច្ចព្រមព្រៀង។
  • អាចទូទាត់ប្រាក់បៀវត្ស ជូនកម្មករនិយោជិតដែលស្ថិតនៅ គ្រប់ខេត្ត-ក្រុងទូទាំងប្រទេស។
  • កម្មករនិយោជិតរបស់ក្រុមហ៊ុន ឬស្ថាប័ន អាចដកប្រាក់បៀវត្សរបស់ខ្លួនបាននៅគ្រប់សាខារបស់ គ្រឹះស្ថានមហានគរ ទូទាំងប្រទេសដោយ មិនគិតថ្លៃសេវា។

រូបិយប័ណ្ណ

  • សេវាបើកប្រាក់បៀវត្ស ផ្តល់ជូនអតិថិជនដែលជាក្រុមហ៊ុន ឬ ស្ថាប័នជាប្រាក់រៀល ឬដុល្លារអាមេរិច ។

សម្គាល់

  • ផែនទីនេះប្រើសម្រាប់តែបង្ហាញបណ្តាញទីតាំងប្រតិបត្តការសាខា និងអេធីអឹម តាមបណ្តារាជធានីខេត្តក្រុង របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឮ តែប៉ុណ្ណោះ។