គណនីសន្សំទូទៅ



អត្រាការប្រាក់ខ្ពស់រហូតដល់ ៣.២៥% ក្នុង១ឆ្នាំ



ប្រតិបត្តិការ/រូបិយបណ្ណ ប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់បាត
ប្រាក់សន្សំដំបូង ២០,០០០ ២០០
សមតុល្យប្រាក់សន្សំ ២០,០០០ ២០០
អត្រាការប្រាក់ប្រចាំឆ្នាំ រូបវន្តបុគ្គល ៣.២៥%
នីតិបុគ្គល ស្ថាប័នមិនមែនហិរញ្ញវត្ថុ ២%
ស្ថាប័នហិរញ្ញវត្ថុ ១%
មូលធនកម្មការប្រាក់ ប្រចាំខែ
ការផ្តល់ជូនសៀវភៅបញ្ញើសន្សំ មិនគិតប្រាក់
ប្រតិបត្តិការដកប្រាក់ គ្រប់សាខា
ពន្ធកាត់ទុកលើចំណូលការប្រាក់ ជនជាតិខ្មែរ ៤% និងបរទេស១៤%
ស្ថាប័នហិរញ្ញវត្ថុ ឬស្ថាប័នរដ្ឋ ០%

លក្ខខណ្ឌតម្រូវក្នុងការបើកគណនីសន្សំ

សេវានេះសម្រាប់ផ្តល់ជូនដល់ជនគ្រប់រូបដែលជានីតិជន និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

- ចំពោះជនជាតិខ្មែរ អតិថិជនត្រូវមានឯកសារមួយ ក្នុងចំណោមឯកសារខាងក្រោម៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ
  • លិខិតឆ្លងដែនដែលនៅមានសុពលភាព ឬ ឯកសារផ្សេងៗដែលមានតម្លៃស្មើ

- ចំពោះជនជាតិបរទេស អតិថិជនត្រូវមាន៖

  • លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ០៦ខែ
  • មានអាសយដ្ឋានពិតប្រាកដដែលអាចទាក់ទងបាននៅកម្ពុជា ដោយមានបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច
  • លេខទូរស័ព្ទ ទូរសារដែលអាចទាក់ទងបាន

- ឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ ។