ឥណទានម៉ូតូ
ជាដំណោះស្រាយ និងមានភាពងាយស្រួលបំផុត សម្រាប់អតិថិជនមានបំណងចង់ស្នើកម្ចីឥណទានម៉ូតូ ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គ្រឹះស្ថានបានផ្ដល់ជូននូវទំហំឥណទានធំជាងគេ រហូតដល់5,000$ និងសេវាកម្មរហ័សទាន់ចិត្តជូនលោកអ្នក ។

លក្ខណៈផលិតផល
- លោកអ្នកអាចកម្ចីប្រាក់ជា ប្រាក់ដុល្លារ
- អត្រាការប្រាក់សមរម្យ ១.៥%
- ទំហំឥណទានរហូតដល់ ៥,០០០ដុល្លារ
- រយៈពេលខ្ចីចាប់ពី ០៣ខែ ដល់ ៣៦ខែ
អត្ថប្រយោជន៍
- អតិថិជនអាចស្នើកម្ចីបានគ្រប់ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា
- លោកអ្នកអាចទទួលបានម៉ូតូភ្លាមៗក្នុងរយៈពេល ១ថ្ងៃ ឬ ២ថ្ងៃតែប៉ុណ្ណោះ
- អ្នកជួលផ្ទះក៏អាចទទួលម៉ូតូក្នុងក្ដីស្រមៃរបស់លោកអ្នកបានដែរ
- រយៈពេលកម្ចីបានយូរ និងអាចស្នើបានបន្ថែមនូវកម្ចីផ្សេងៗ
- មិនចាំបាច់មានទ្រព្យបញ្ចាំ និងពុំមានចំណាយធានារ៉ាប់រង
- អាចបង់សងត្រលប់នៅការិយាល័យ ទីកន្លែងដៃគូរសហការ ឬលំនៅដ្ឋានរបស់លោកអ្នក
លក្ខខណ្ឌតម្រូវ
- មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ
- មានឯកសារសម្គាល់ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន
- ករណីបុគ្គលិកធ្វើការ ត្រូវមានលិខិតបញ្ជាក់ប្រាក់ខែ កាតបុគ្គលិក និងរបាយការណ៍ធនាគារ៣ខែចុងក្រោយ
- ប្រសិនជាអាជីវករ ត្រូវមានប័ណ្ណប៉ាតង់ លិខិតបញ្ជាក់អាជីវកម្ម និងឯកសារពាក់ព័ន្ធ ។
របៀបស្នើកម្ចី
ដើម្បីទទួលបាននូវឥណទានម៉ូតូ លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
- សូមទូរស័ព្ទមកលេខ 1800-20-6666 ដើម្បីសាកសួរព័ត៌មានកម្ចី
- ណាត់ជួបជាមួយបុគ្គលិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឬគណៈកម្មការឥណទានភូមិ ដែលរស់នៅក្នុងតំបន់របស់លោកអ្នក
- ស្នើសុំកម្ចីប្រាក់ ដោយបញ្ជាក់ពីទំហំទឹកប្រាក់ គោលបំណង និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក
- យល់ព្រមផ្ដល់នូវឯកសារចាំបាច់ ដែលតម្រូវដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
- យល់ព្រមវគ្គកម្ចី និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សម្គាល់ផលិតផលឥណទាន ៖
- សោហ៊ុយរដ្ឋបាល ០.៥%-៨% ក្នុងមួយវគ្គកម្ចី
- សោហ៊ុយត្រួតពិនិត្យឥណទានប្រចាំខែ ០.៥%-១.៥%
- សោហ៊ុយសេវាប្រមូលប្រចាំខែ ០.៥%-១% (សម្រាប់ការបង់ប្រាក់នៅផ្ទះគណៈកម្មការឥណទានភូមិ)
- អត្រាការប្រាក់ត្រូវបានគិតលើសមតុល្យប្រាក់ដើមដែលនៅជំពាក់
ចំណាំ ៖
គ្រប់ផលិតផលឥណទាន ក្នុងករណីអតិថិជនជ្រើសរើសយកការបង់សងនៅតាមការិយាល័យ មហានគរ ឬភ្នាក់ងារផ្ទេរប្រាក់ មិនត្រូវបានគិតកម្រៃសេវាឡើយ ។